ថ្ងៃអាទិត្យ ១៩-មេសា-២០២៦ ០៧:២៣:១៨ ល្ងាច

ក្រសួងមហាផ្ទៃ ចូលរួមរៀបចំស្ដង់ពិព័រណ៍ ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងមហាផ្ទៃ ចូលរួមរៀបចំស្ដង់ពិព័រណ៍ ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចូលរួមរៀបចំស្ដង់ពិព័រណ៍ ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ បាននាំយកនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសមិទ្ធសំខាន់ៗ របស់ក្រសួងមហាផ្ទៃ ដែលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ យកមកដាក់តាំងបង្ហាញជូនសាធារណៈជន ទាំងភ្ញៀវជាតិ និងអន្ដរជាតិ មកទស្សនា និងស្វែងអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីៗ របស់ក្រសួងមហាផ្ទៃ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ស្របតាមការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា។