ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមពិធីផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច "ក្រោល"
ខេត្តក្រចេះ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច "ក្រោល" ភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា៖ ក្រោមការអនុវត្តកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ក្រុមការងារចុះបញ្ជីដី សហការ ជាមួយអាជ្ញាធរស្រុក-ឃុំ-ភូមិ ថ្នាក់ដឹកនាំសហគមន៍ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដោយមានការគាំទ្រពីគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចចំនួន១សហគមន៍ គឺសហគមន៍ជនជាតិដើមភាគតិច “ក្រោល” ភូមិស្រែជិះ ឃុំស្រែជិះ សរុបចំនួន ៣៩ក្បាលដី (ដីលំនៅឋានចំនួន ៩ក្បាលដី ដីផលិតកម្មកសិកម្មចំនួន ២១ក្បាលដី ដីចំការវិលជុំចំនួន ១ក្បាលដី ដីព្រៃអារក្សចំនួន ៥ក្បាលដី និងដីកប់ខ្មោចចំនួន ៣ក្បាលដី) ។
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
.jpg)
.jpg)
.jpg)