ថ្ងៃពុធ ២២-មេសា-២០២៦ ០៥:៥៩:៥០ ល្ងាច

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រូបសំណាកនាគព័ន្ធថ្មី ស្ថិតនៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារវត្តប្រាសាទនគរបានជ័យ)។

 

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឱ្យសំណង់ជាប្រវត្តិសាស្ត្រ ដែលជាតំណាងឱ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម មានគុណភាពខ្ពស់ប្រកប ដោយស្តង់ដារ និងជាមរតកសម្រាប់ក្មេងៗជំនាន់ក្រោយ។

 

បើតាមការបញ្ជាក់បានឱ្យដឹងថា រូបសំណាកនាគព័ន្ធថ្នីនេះ ក៏សាងអំពីស្ពាន់សុទ្ធ ទំងន់ ៨តោន កំពស់១០ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ដែលជាគំនិតផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

រូបសំណាកនាគព័ន្ធថ្មីនេះ កសាងតាមទម្រង់បែបទម្រង់ចាស់ទាំងស្រុង ប៉ុន្តែគ្រាន់តែប្តូពីសុីម៉ង់ មកជាស្ពាន់សុទ្ធ និងទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំ ១៧ម៉ែត្រ×១៧ម៉ែត្រ។ សូមបញ្ជាក់ថា រូបសំណាកខាងលើ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៨% ដោយគ្រោងនឹងធ្វើពិធីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ៕

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម