ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំសហការីចូលរួមចុះពិនិត្យសកម្មភាពដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍ បន្ថែមលើដងផ្លូវជាតិលេខ៥
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមចុះពិនិត្យ សកម្មភាពដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍ បន្ថែមលើដងផ្លូវជាតិលេខ៥ រួមមាន៖ ភ្លើងសញ្ញា ដាស់តឿនអ្នកបើកបរ គំនូសសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ ដើម្បីដាស់ស្មារតីអ្នកបើកបរឱ្យគិតគូរពីសុវត្ថិភាពលើដងផ្លូវ ដឹកនាំដោយលោកជំទាវ ម៉ឺន មាណវី រដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូន និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។
ការចុះពិនិត្យធ្វើឡើងដោយមានចូលរួមពីក្រុមការងារគម្រោងផ្លូវជាតិ លេខ៥ ក្រុមការងារJICA មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាមូលដ្ឋាន និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
.jpg)
.jpg)
.jpg)
.jpg)