អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ TVETផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូលដែលពិធីនេះធ្វើឡើងនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងបី ក្នុងខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ត្រូវជំរុញការកៀរគរអតីតពលករខ្មែរមកពីប្រទេសថៃ ប្រជាពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ងាយស្រួលរកការងារ និងមានប្រាក់ចំណូលសមរម្យ។
ឯកឧត្តម គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានតម្រូវការទីផ្សារការងារខ្ពស់លើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដែលជាឱកាសមួយសម្រាប់យុវជនគួរចាប់យកការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម ក៏បានអំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
.jpg)
.jpg)
.jpg)
.jpg)