ថ្ងៃពុធ ១៧-មិថុនា-២០២៦ ០៦:៤៤:៤៨ ល្ងាច

ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គ្រួសារជួបការខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា នៅស្រុកអណ្តូងមាស ចំនួន១៩៥គ

ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជន គ្រួសារជួបការខ្វះខាត ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា នៅស្រុកអណ្តូងមាស ចំនួន១៩៥គ

ពិធីចែកសំណេះសំណាល និងចែកអំណោយជាស្បៀង

អាហារខាងលើនេះបានធ្វើឡើនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ លោក មាស សារ៉េត អភិបាល ស្រុកអណ្តូងមាស បានលើកឡើងថា វត្តមានឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ នាថ្ងៃនេះ គឺបង្ហាញនូវមនោសញ្ចេតនា ការគិតគូ យកចិត្ត ទុកដាក់ ដល់សុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសគ្រួសារជនភៀសសឹក គ្រួសារវីរ

កងទ័ព គ្រួសារវីរនគរបាល ដែលកំពុងឈរជើងយ៉ាងអង់អាចខ្លាហ៊ាន ការពារបរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អតីតយុទ្ធជន និងនិវត្តន៍ជន ប្រជាពលរដ្ឋជួបការខ្វះខាត ស្រ្តីម៉េម៉ាយ ចាស់ជរា កុមារកំព្រា និងជនរងគ្រោះ និងបានញ៉ាំងឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅពោពេញដោយ

មនោសញ្ចេតនា និងផ្តល់ភាពកក់ក្តៅ។

មាននប្រសាសន៍ សំណេះសំណាលជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរី បានថ្លែងថា ការផ្តល់អំណោយជូន នាពេលនេះគឺជា កាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់របស់រាជរដ្ឋា

ភិបាលចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង និងជួបការលំបាក។ ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ ដឹកនាំខេត្តត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាន នូវគោលនយោ

បាយ របស់រាជរដ្ឋាភិបាល ជាជំហានៗ ។ ជាក់ស្តែងជាសក្ខី

ភាពស្រាប់ នាថ្ងៃនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់ នូវអំណោយដល់ប្រជាពលរដ្ឋយើង នាពេលនេះគឺជាចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ គ្រប់កាលៈ ទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ។

ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម បាននិងកំពុងបន្តពុះពារជំនះ ការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋ

កិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ

តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ និងបង្កើតកិច្ចសហ

ប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោក ។ហើយ ក្នុងបរិបទនេះ អាជ្ញាធរខេត្តរតនគិរី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជំរុញឱ្យមានការអភិវឌ្ឍបន្ថែមទៀត ក្នុងការលើកកម្ពស់កម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការពង្រឹង ការអនុវត្ត ជាប្រចាំនូវគោល

នយោបាយភូមិ ឃុំមានសុវត្ថិភាព ធានានូវសន្តិសុខ ទាំងតាមទីជនបទ ក៏ដូចជាទីប្រជុំជន ក្រុង-ស្រុក សំដៅបង្ករលក្ខណៈ ងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាព និងពង្រីកលើការវិនិយោគសាធារណៈ រួមចំណែកឈានទៅសំរេចបាន នូវគោលដៅអភិវឌ្ឍ ប្រកប

ដោយនិរន្តភាព ។

សូមបញ្ជាក់ថា អំណោយ ដែល ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ ចែកជូននាពេលនេះរួមមាន÷ជនភៀសសឹក ២៧

គ្រួសារ.គ្រួសារ វីរកងទ័ព និងវីរនគរបាល៩គ្រួសារ.អតីតយុទ្ធ

ជន និងទីវត្តន៍ជន៣៨ គ្រួសារ.គ្រួសារជួបការខ្វះខាត ១២១ គ្រួសារ ដោយក្នុង ក្នុង១គ្រួសារទទួលបានអង្គរ២០គីឡូក្រាម, មី១កេស, ត្រីខ៥កំប៉ុង ទឹកបរិសុទ្ធ១យួរ ទឹកស៊ីអ៊ីវ១ដបប៊ីចេង

កន្លះគីឡូក្រាម អំបិល១គីឡូក្រាមរ ស្ករសរ១គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕